ការមានកូនដោយចៃដន្យនៅពេលដែលអ្នកមិនទាន់បានត្រៀមខ្លួនទុកជាមុន គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់គូស្នេហ៏គ្រប់រូប។ ការទប់ស្កាត់ការមានផ្ទៃពោះតាមបែបធម្មជាតិ ដោយមិនចាំបាច់ប្រើស្រោមអនាម័យគឺជារឿងមួយដែលអ្នកអាចធ្វើបានគ្រប់គ្នា។ ចំពោះស្ត្រីដែលចង់ពន្យាពេលក្នុងការយកកូន និងចង់រួមរស់ជាមួយជីវិត្តផ្លូវភេទបានយូរអង្វែង គឺប្រើប្រាស់វិធីមួយដូចខាងក្រោមបាន៖
រួមរ័កពេលមករដូវ
ក្នុងកំឡុងពេលមករដូវគឺជាពេលវេលាមួយដែលមានសុវត្ថិភាពបំផុត ដែលអាចទប់ស្តាត់ការមានផ្ទៃពោះដោយមិនបាច់ប្រើស្រោម។ នេះមានន័យថាអ្នកអាចប្រតិបត្តិការចាប់ពីថ្ងៃទី ៨ ទៅ ថ្ងៃទី ២០ នៃវដ្តរដូវរបស់មនុស្សស្រី (ថ្ងៃដំបូងក្នុងកំឡុងពេលស្ត្រីមករដូវ គឺមានន័យថាជាថ្ងៃទី ១)។
ប្រើប្រាស់ឧបករណ៍ Copper T
ឧបករណ៍នេះត្រូវបានគេប្រើដោយមានការបណ្តុះបណ្តោលពីគ្រូពេទ្យជំនាញ និងអាចយកចេញគ្រប់ពេលដែលគូស្នេហ៍ត្រៀមខ្លួនរួចជាស្រេចក្នុងការយកកូន។ មានស្ត្រីជាច្រើនដែលជ្រើសរើសវិធីសាស្ត្រមួយនេះដើម្បីពន្យាឱកាសនៃការមានផ្ទៃពោះ។
ប្រើប្រាស់ថ្នាំគ្រាប់
គ្មានបញ្ហាអ្វីចំពោះការលេបថ្នាំជារៀងរាល់ថ្ងៃនោះទេ ប្រសិនបើអ្នកទៅជួបជាមួយអ្នកជំនាញខាងរោគស្ត្រី និងស្នើរអ្វីដែលអ្នកចង់បាន។ នេះជាវិធីសាស្ត្របំផុតដើម្បីទប់ស្តាប់ការមានផ្ទៃពោះដោមមិនបាច់ប្រើស្រោម។
ការបបោសអង្អែល
ការបបោសអង្អែលនឹងជួយឲ្យអ្នកមានភាពស្និតស្នាល ដោយមិនចាំបាច់ធ្វើការរួមភេទ និងភ័យខ្លាចការមានផ្ទៃពោះ។ ដូច្នេះប្រសិនបើអ្នក និងដៃគូរបស់អ្នកមិនទាន់ត្រៀខ្លួនដើម្បីធ្វើជាឪពុកម្តាយរបស់គេ គ្រាន់តែជ្រើសរើសវិធីដ៏ស្រើបស្រាលមួយនេះក៏អាចបង្ហាញពីក្តីស្រឡាញ់បានដូចគ្នា៕
មតិយោបល់