ប្រទេសវៀតណាម បានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន ៦០នាក់ នៅល្ងាចថ្ងៃទី៦ឧសភាម្សិលមិញ ក្នុងនោះ ៥៦នាក់ឆ្លងក្នុងសហគមន៍ និង៤នាក់ជាករណីនាំចូល។


គិតចាប់ពីការផ្ទុះចូលសហគមន៍ពីថ្ងៃទី២៧មេសាមក វៀតណាមរកឃើញអ្នកឆ្លង ១២០នាក់ហើយ ដោយម្សិលមិញ គឺជាចំនួនដែលច្រើនជាងគេបំផុត។
គិតត្រឹមថ្ងៃទី៦ឧសភា វៀតណាមមានករណីឆ្លងកូវីដ១៩សរុប ៣០៩០នាក់ ក្នុងនោះស្លាប់៣៥នាក់ និងជាសះស្បើយ ២៥៦០នាក់៕
<
p class=”author”>ប្រភព៖ Vietnam News
មតិយោបល់