ព្រៃវែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ដែលបានបណ្ដាលឲ្យប៉ះពាល់ផ្ទះ របស់ប្រជាពលរដ្ឋសរុបចំនួន៤៣ខ្នងផ្ទះ ក្នុងខេត្តព្រៃវែង ។
ករណីគ្រោះធម្មជាតិខាងលើនេះ បណ្តាលឲ្យប៉ះពាល់ដល់ស្រុកចំនួន៥ នៅខេត្តព្រៃវែងរួមមាន៖
១. ស្រុកកំពង់ត្របែក ឃុំកន្សោមអក ១៩ខ្នង
២. ស្រុកមេសាង ឃុំព្រៃរំដេង ១៣ខ្នង
៣. ស្រុកស្វាយអន្ទរ ឃុំអង្គរទ្រេត ០២ខ្នង
៤. ស្រុកពាមរក៍ ឃុំ ពាមរក៍ ០៥ខ្នង
៥.ស្រុកបាភ្នំ ឃុំស្តៅកោង ០៤ខ្នង ៕
មតិយោបល់