រុស្ស៊ី៖ នៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែ ឧសភានេះ អាជ្ញាធររុស្ស៊ីបានផ្តល់ការយល់ព្រមជាផ្លូវការណ៍ឲ្យប្រើវ៉ាក់សាំងស្ពុតនីក ប្រភេទថ្មីមួយទៀត ដែលអាចចាក់ត្រឹមតែមួយដូស ដោយលើកហេតុផលថាវិធានការនេះអាចពន្លឿនដំណើរការនៃការចាក់វ៉ាក់សាំងទប់ទល់នឹងវីរុសកូវីដ១៩។
វ៉ាក់សាំងថ្មីនេះត្រូវបានគេដាក់ឈ្មោះថាស្ពុតនីកឡាយ (Sputnik Light) ជាប្រភេទថ្មីត្រូវចាក់មួយដូសជំនួសវ៉ាក់សាំងស្ពុតនីកវី (Sputnik V) ដែលត្រូវចាក់ចំនួន ២ ដង ។ ធាជ្ញាធររុស្សី នឹងអនុញ្ញាតឱ្យដាក់លក់និងគ្រប់គ្រងវ៉ាក់សាំងកូវីដ ១៩ ទំាងពីរប្រភេទនោះ ។
នាយកមូលនិធិវិនិយោគនៃសហព័ន្ធរុស្ស៊ីបាននិយាយថាទោះជាយ៉ាងណាវ៉ាក់សាំងស្ពុតនីកវី (Sputnik V) ដែលត្រូវចាក់ ចំនួន ២ ដូសនៅតែជាប្រភពដ៏សំខាន់នៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសរុស្ស៊ី។
មតិយោបល់