ព័ត៌មានជាតិ

របួសធ្ងន់ស្រាល ៣នាក់ បន្ទាប់ពីជិះម៉ូតូត្រូវរងយន្តបុកពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យរបួសធ្ងន់ស្រាល ៣នាក់ រងរបួស បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង ៣នាក់ ត្រូវជាម្តាយកូននិងចៅហើយ មានទីលំនៅ ក្បែរទីតាំងកន្លែងកើតហេតុ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកម៉ាក Clikc ពាក់ស្លាកលេខ ភ្នំពេញ 1HD-0317 ឌុបគ្នាក្នុងទិសដៅ ពីលិចទៅកើត ដល់ចំណុចកើតហេតុមកដល់ចំណុចកើតហេតុបានបត់ស្តាំ គោលបំណងចូលផ្ទះ ស្រាប់តែភាគីខាងរថយន្តពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-5988 ជិះគ្នា២នាក់ បើកបរដោយបុរសជនជាតិចិន បើកស្របទិស តាមផ្លូវបេតុង ផ្លូវជាតិលេខ៤ លឿនហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ៣នាក់ ម៉ូតូរងខូចខាត រថយន្តក្រពឹតខាងមុខបែកផ្នែកឆ្វេង ។

ក្រោយកើតហេតុ ដោយភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តចេញថ្លៃព្យាបាល ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ តែម្តង៕

មតិយោបល់