បន្ទាយមានជ័យ៖ ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអតីតយុទ្ធជនដល់មូលដ្ឋានគាត់ផ្ទាល់ ដែលនេះគឺជាដូសទី២ សម្រាប់អតីរយុទ្ធជនទទួលបាន ការចាក់វ៉ាក់សាំង ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ គឺជាថ្ងៃទី៣ ហើយ ដែលក្រុមការងារចាក់វ៉ាក់សាំងចុះយុទ្ធនាការចាក់ជូនអតីតយុទ្ធជនដល់មូលដ្ឋាន ដើម្បីជួយសម្រួលអោយពួកគាត់មានការងាយស្រួលក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្នា។ ការចុះចាក់ដល់មូលដ្ឋាននេះ ក៏ដោយសារមើលឃើញពីការលំបាកធ្វើដំណើរ និងជាសវាងការឆ្លងជំងឺកូវីដ-១៩ អំឡុងពេលធ្វើដំណើ។ ម្យ៉ាងទៀតអតីតយុទ្ធជនភាគច្រើន គឺជាជនពិការ ទើបលោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធានសមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ សម្រេចរៀបចំក្រុមគ្រូពេទ្យ និងក្រុមការងារចុះដល់មូលដ្ឋាន ដើម្បីផ្តល់ ភាពងាយស្រួលជួនពួកគាត់ បើក្នុងករណីដែលមាន អតីតយុទ្ធជនដែលមកទទួលមិនកើត គឺមានក្រុមការងារ ត្រូវចុះចាក់វ៉ាក់សាំងដល់ផ្ទះពួកគាត់ផ្ទាល់តែម្តង។
នាឱកាសនោះផងដែរ លោក ឧត្ដមសេនីយ៍ត្រី ប្រធាន ស.អ.ក ខេត្ត បានផ្តាំផ្ញើដល់បងប្អូនដែលបានទទួលចាក់វ៉ាក់សាំងរួច ត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ <<៣ការពារ និង ៣កុំ>> ៕
មតិយោបល់