ព័ត៌មានជាតិ

ជនសង្ស័យ០២ នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ភ្នំពេញ: កម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាបឃាត់ខ្លួន ជនសង្ស័យចំនួន២ នាក់ ពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥ ក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន១១កញ្ចប់ធំតូច (៤ធំ+៧តូច) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យទី១ ឈ្មោះ តាំង គៀត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរលក់អេតចាយ (ជួញដូរ) និងទី២ ឈ្មោះ ជឹម គុជ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ក្រុមទី០៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (ជួញដូរ)។

បច្ចុប្បន្នជនសង្ស័យទាំង០២ នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់