ប្រទេសម៉ាឡេស៊ីបានរឹតបន្តឹងវិធានការដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងការពង្រីកការហាមឃាត់ការធ្វើដំណើរអន្តររដ្ឋរហូតដល់ថ្ងៃទី ៦ ខែមិថុនា។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយថា សកម្មភាពសង្គម ការអប់រំ និងសកម្មភាពសេដ្ឋកិច្ចនានាដែលអាចទាក់ទាញការប្រមូលផ្តុំសាធារណៈមិនត្រូវបានអនុញ្ញាតទេក្នុងរយៈពេលនេះ។

ចំនួនករណីថ្មីនៃការជំងឺកូវីដ-១៩ នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ដែលមានចំនួនជាង ៤ ០០០នាក់ក្នុងមួយថ្ងៃ ដែលបានឈានដល់ចំនួនខ្ពស់ក្នុងរយៈពេល ៣ខែនេះ ដោយកាលពីថ្ងៃទី ៨ ខែឧសភា មានចំនួនដល់ទៅ ៤ ៥១៩នាក់។

អាជ្ញាធរសុខាភិបាលរបស់ប្រទេសថៃបានប្រកាសអំពីករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២ ២0១នាក់កាលពីថ្ងៃទី ៨ ខែឧសភា ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសឡើងដល់ ៨៣ ៣៧៥នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៣៩៩នាក់៕
មតិយោបល់