កណ្ដាលៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCFបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយទទួលការឯកភាពពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការដុតកម្ទេចពោះវៀនជ្រូក ខូចគុណភាព ចំនួន ៣២,៩២៥គីឡូក្រាម នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គណៈកម្មការចម្រុះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល ចូលរួមពីលោក នៃ ចារី អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរពាណិជ្ជកម្ម ក្រឡាបញ្ជី ស្នងការរង ប៉ូលីសសេដ្ឋកិច្ច សាខាគយ និងរដ្ឋាករ អាជ្ញាធរដែនដី អធិការស្រុក ប៉ូលីសប៉ុស្ត៍រដ្ឋបាល ពេទ្យសត្វ បានធ្វើការដុតកម្ទេចពោះវៀនខូចគុណភាពទាំងនេះ៕
មតិយោបល់