(បន្ទាយមានជ័យ)៖ យោងតាមការស្នើសុំរបស់អភិបាលខេត្តបន្ទាយមានជ័យ ឲ្យក្រុមគ្រូពេទ្យកងទ័ព ចូលយកសំណាក និងព្យាបាលកំរិតស្រាល ក្នុងតំបន់បិទខ្ទប់ និង តំបន់ក្រហម ក្នុងក្រុងប៉ោយប៉ែត នោះលោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានរៀបចំគ្រូពេទ្យ ដែលមានការ បង្រៀនបច្ចេកទេសយកសំណាក និងព្យាបាលជជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាលខេត្ត។
ក្នុងការបង្រៀន យកសំណាក និង ព្យាបាលជំងឺកូវីដ-១៩ កំរិតស្រាលនេះផងដែរ ត្រូវបានធ្វើរយៈពេ០១ថ្ងៃ ដោយមានការ អនុវត្តន៍ជាក់ស្តែងអំពីរបៀបយកសំណាក វិធីប្រើប្រាប់ ឧបករណ៍ការពារពេលបំពេញការងារ និងផ្នែកវេជ្ជសាស្រ្ត ទៀតផងដែរ។
សូមបញ្ជាក់ជូនថា ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមានការឆ្លងបន្តបន្ទាប់ទៀតនោះដើម្បីពន្លឿនការយកសំណាក និងការព្យាបាល គឺក្រុមគ្រូពេទ្យកងទ័ពបានចេញប្រតិបត្តិការជួយយកសំណាក និងព្យាបាលបន្ថែមទៀត៕
មតិយោបល់