យន្តហោះដឹកអ្នកដំណើររបស់ប្រទេសម៉ាឡេស៊ី ដែលមានមនុស្សជិះ ២៩៥នាក់ បានធ្លាក់នៅព្រំដែនប្រទេសអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានផ្សាយនៅមុននេះបន្ដិច។ យន្តហោះប្រភេទ Boeing បានហោះហើរពីទីរដ្ឋធានី Amsterdam ប្រទេសហូល្លង់ទៅកាន់ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ទីភ្នាក់ងារព័ត៌មានសារព័ត៌មាន Reuters នៅមិនទាន់ទទួលបានដំណឹងបន្ថែមស្ដីពីការធ្លាក់យន្តហោះនេះនោះទេ។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ីខាងលើបានចុះផ្សាយថា យន្តហោះបានធ្លាក់ចុះពីកម្ពស់ ៥០គីឡូម៉ែត្រ…
មតិយោបល់