ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូពីស្រុកថ្មគោល ត្រូវសមត្ថកិច្ចក្របួចបាននៅស្រុកបវេល ខេត្តបាត់ដំបង ក្រោយកើតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ

បាត់ដំបង: នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០ នាទីនៅក្រុមទី០៧ ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល មានការភ្ញាក់ផ្អើលមួយ ដោយសារមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រី មសេ១២៥ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1X-0161 ជារបស់ជនរងគ្រោះឈ្មោះ ហន តុញ ភេទប្រុសអាយុ៣៩ ឆ្នាំ រស់នៅ ភូមិថ្មីឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្រោយកើតហេតុជនរងគ្រោះបានរាយការណ៍ ដល់សមត្ថកិច្ចនគរបាលពីករណីខាងលើនេះ ហើយលោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីជូនជ្រាប និងឆ្លងតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែននគរបាលព្រហ្មទ័ណ្ឌ កម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្សាយត្រែង ប៉ុស្តិ៍រូងជ្រៃរួមនឹងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេលផង បានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឆាយ ឆេត ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល នៅ ចំណុចវាលក្រឡ ស្ថិតក្នុងភូមិបវេល២ ឃុំបវេលស្រុកបវេល ក្នុងខណ:ដែលជនសង័្សយយកម៉ូតូ ដែលលួចបានទៅលាក់ទុកនៅមូល ដ្ឋាននោះ ។

ដកហូតបានសម្ភារ:វត្ថុតាងមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1X-0161 លេខ តួ និងលេខម៉ាស៊ីន ND125ME9577 611 ជារបស់ជនរងគ្រោះខាងលើ ។

សមត្ថកិច្ចបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ហើយជនសង័្សយ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់