(រ៉យទ័រ) ៖ អំពើហិង្សាក្នុងទីក្រុង Jerusalem បានកើនឡើងខ្លាំង ដោយមន្ត្រីសុខាភិបាលតំបន់ហ្គាហ្សានិយាយថាមនុស្សយ៉ាងតិច ២០ នាក់ ដែលក្នុងនោះមានកុមារ ៩ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែតនៅជិតក្រុង Jerusalem ។
យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារទប់ទល់ក្រុមប្រដាប់អាវុធ ទីតាំងបាញ់គ្រាប់រ៉ុក្កែត និងប៉ុស្តិ៍យោធានៅក្នុងតំបន់ហ្គាហ្សាបន្ទាប់ពីក្រុមសកម្មប្រយុទ្ធនៅទីនោះបានឆ្លងកាត់អ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានហៅថាជា “បន្ទាត់ក្រហម” ដោយបាញ់ទៅលើតំបន់Jerusalem ជាលើកដំបូងចាប់តាំងពីសង្គ្រាមឆ្នាំ ២០១៤ ។
ការបាញ់គ្រាប់រ៉ុក្កែត និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តរហូតដល់យប់ជ្រៅដោយប្រជាជនប៉ាឡេស្ទីនបានរាយការណ៍ពីការបំផ្ទុះយ៉ាងខ្លាំងនៅជិតទីក្រុងហ្គាហ្សា និងនៅទូទាំងឆ្នេរសមុទ្រ ។
មុនពេលពាក់កណ្តាលអធ្រាត្រ យោធាអ៊ីស្រាអែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែតប្រហែល ១៥០ គ្រាប់ចូលអ៊ីស្រាអែលដោយក្នុងនោះមានគ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថាការវាយប្រហារដោយរ៉ុក្កែតពីតំបន់ហ្គាហ្សាប្រឆាំងនឹងអ៊ីស្រាអែលគួរតែបញ្ឈប់ជាបន្ទាន់។ លោកបានជំរុញឱ្យភាគីទាំងអស់ចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹង។
មានការប្រឈមមុខគ្នានៅព្រឹកព្រលឹមថ្ងៃច័ន្ទនៅវិហារ Al-Aqsa នៅចំកណ្តាលក្រុង Jerusalem តំបន់ Old City ដែលមានព័ទ្ធជុំវិញដែលប្រជាជនជ្វីហ្វហៅថាប្រាសាទភ្នំ ប្រជាជនម៉ូស្លីមហៅថាទីសក្ការៈដ៏ពិសិដ្ឋបំផុត ដែលជាតំបន់ងាយបង្កជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ៕
មតិយោបល់