ព័ត៌មានជាតិ

Update៖ អុជធូបទុកចោល ម្ចាស់មិននៅទៅសូត្រធម៌ មកវិញឆេះខ្ទេច!

កំពង់ស្ពឺ: អគ្គិភ័យមួយបានលេបត្របាក់ ផ្ទះមួយខ្នងអស់គ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ច និងកងកម្លាំងពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍បាត់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៧និង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអង្គសណ្តាន់ ឃុំព្រះស្រែឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទទឹង៧ម៉ែត្រ និងបណ្តោយ៩ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ អែម ​ធឹម ភេទប្រុស ​អាយុ៧៤ឆ្នាំ បណ្តាលឲ្យឆេះខូចខាតរួមមានម៉ូតូគុបជ្រុង១គ្រឿង​,​ ទូរទស្សន៍១គ្រឿង, លុយ១៥០០ដុល្លារ , មាស៧ជី , ស្រូវ១តោន បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកឧដុង្គ អស់១ឡាន និង រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អស់ទឹក១ឡានទៀតទើបរលត់ទៅវិញ។

ចំណែកមូលហេតុ គឺបណ្តាលមកពីម្ចាស់ផ្ទះ អុជធូបទុកចោល រួចមិននៅផ្ទះដោយបានចេញទៅសូត្រធម៌នៅក្នុងភូមិ៕

មតិយោបល់