ភ្នំពេញ៖ កម្ពុជា ធ្លាប់រកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីឥណ្ឌា និងអង់គ្លេស លើអ្នកដំណើរបរទេសចូលមកកម្ពុជា កាលពីខែមុន។ បច្ចុប្បន្នអ្នកជំងឺដែលបានឆ្លងវីរុសកូវីដបំប្លែងថ្មីនេះ បានជាសះស្បើយឡើងវិញអស់ហើយ។ នេះបើតាមការបញ្ជាក់របស់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។
មតិយោបល់