ព័ត៌មានជាតិ

កម្មករ-កម្មរការិនី រាប់រយនាក់ ស្រក់ទឹកភ្នែក ខណៈថៅកែរោងចក្របិទទ្វា វិចបង្វិចរត់បាត់

(ភ្នំពេញ):បងប្អូនកម្មករ-កម្មការិនី ច្រើនរយនាក់ ខ្លះហូរទឹកភ្នែក ខ្លះមានទឹកមុខក្រៀមក្រំ នៅគ្រាដែលបងប្អូនកម្មករទាំងនោះ នាំគ្នាទៅធ្វើការហើយ បែរជាខាងក្រុមហ៊ុនបិទទ្វារ មិនឱ្យចូលធ្វើការ ហើយក៏នាំគ្នាផ្អើលឈុលតែម្តង។

ហេតុការណ៏ភ្ញាក់ផ្អើល ថៅកែរោងចក្ររត់ចោលកម្មករនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ នៅរោងចក្រយីហោ ដេក្វាង ហ្គាមេន ដែលមានទីតាំងនៅ សួនកាណាឌីយ៉ា (តំបន់សេដ្ឋកិច្ចពិសេស) ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ក្រុមកម្មករបាននិយាយថា ពេលនេះថៅកែរោងចក្រ បានវិចបង្វិចរត់បាត់ តើឱ្យពួកគេគិតយ៉ាណា បើដល់ចូលឆ្នាំ ហើយថៅកែមិនទាន់បើកលុយឱ្យផង គាត់រត់ចោលបាត់ តើពួកគេបានលុយកាក់ណាទៅលេងស្រុកកំណើត។ បងប្អូនកម្មករ-កម្មការិនី បាននិយាយទាំងទឹកភ្នែកប្រាប់ថា មុនពេលភ្ញាក់ផ្អើល កម្មករ-កម្មការិនី បាននាំគ្នាមកធ្វើការធម្មតា ប៉ុន្តែពេលមកដល់ ក៍ស្រាប់តែខាងក្រុមហ៊ុនរោងចក្រនេះ បិទទ្វាជិត ដោយមិនឱ្យកម្មករចូលទៅទេ។ ពេលនោះ កម្មករ-កម្មការិនី សួរនាំទើបដឹងថា ថៅកែគេចខ្លួនបាត់ ក៏នាំគ្នាផ្អើលឈុលតែម្តង។

កម្មករនៅរោងចក្រខាងលើនេះ មានជាង ៤០០នាក់ ហើយបងប្អូនមិនទាន់បានបើកប្រាក់ខែនៅឡើយទេ។ ទន្ទឹមនឹងនោះ សម្ថកិច្ច ក៍បានចុះទៅអន្តរាគមន៏ផងដែរ ខ្លាចមានហេតុការអីកើតឡើង ជាយថាហេតុ។ បងប្អូនកម្មករ បានសូមឱ្យអាជ្ញាធរពិសេសក្រសួងការងារជួយដល់ពួកគេផង ដើម្បីបានលុយកាក់ទៅស្រុក នាឱកាសចូលឆ្នាំប្រពៃណីខ្មែរយើង៕

photo_2016-04-09_09-57-07 photo_2016-04-09_09-57-08

មតិយោបល់