ព័ត៌មានជាតិ

អតីតយុទ្ធជនពិការ មានជីវភាពលំបាកខ្វះខាត បានទទួលជំនួយឧបត្ថម្ភស្បៀង អាហារពីមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ

ដើម្បីដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលរងផលប៉ះពាល់ដោយ សារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ឋជន ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងរង ផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិ ព្រៃព្រាលក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីត យុទ្ធជនយើងនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ បងប្អូនអតីតយុទ្ធជនយើងទាំងអស់ ត្រូវតែខិតខំ ថែរក្សាសុខភាពការពារខ្លួន និងគ្រួសារ ឲ្យជៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាត ត្បាតចូលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួង សុខាភិបាលពិសេសវិធានការ ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជាស្បៀងអាហារ ទៅឧបត្ថម្ភជូន គ្រួសារអតីតយុទ្ធជនពិការទាំងប្រាំពីរគ្រួសារនៅពេលនេះផងដែរ។
ក្រុមគ្រួសារអតីតយុទ្ធជនពិការដែលមានជីវភាពលំបាកខ្វះខាត បានគោរពថ្លែងអំណរគុណដ៏ ជ្រាល ជ្រៅជាទីបំផុត ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំង ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបាន ជួយដោះ ស្រាយការលំបាករបស់ពួក គាត់បានទាន់ពេលវេលានៅពេលនេះ៕

មតិយោបល់