ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ ២នាក់

កំពង់ស្ពឺៈ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង១០នាទីរសៀល នៅលើផ្លូវក្រាលកៅស៊ូផ្លូវចូលគីរីរម្យ ចន្លោះគីឡូម៉ែត្រលេខ៦-៧ ត្រង់ចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានម៉ូតូ ១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ
ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HB-9427 បើកបរដោយឈ្មោះ ប៊ូ នីស្តា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងគ្រាំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ឌុបឈ្មោះ រិន តុលា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត
កណ្តាល (ពាក់មួកសុវត្ថិភាពទាំងពីរនាក់ និងបំពាក់កញ្ចក់មើលក្រោយ) បើកបរពីទិសខាងកើតទៅទិស
ខាងលិចដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿងទៀត ម៉ាកយ៉ាម៉ាហាអ៊ិចសាយធ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចាន់ បូរ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន (ពាក់មួកសុវត្ថិភាព និងមិនបំពាក់កញ្ចក់មើលក្រោយ) ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូខាងក្រោម៖
-ស្លាប់ម្នាក់ប្រុស (ឈ្មោះ ប៊ូ នីស្តា) បានទាក់ទងទៅសាច់ញាតិអោយមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។
-របួសធ្ងន់ ២នាក់ប្រុស (ឈ្មោះ រិន តុលា និងឈ្មោះ ចាន់ បូរ៉ា) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
-ខូចខាតម៉ូតូ ២គ្រឿងធ្ងន់ ចំពោះវត្ថុតាងម៉ូតូទាំង ២គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *