ព័ត៌មានជាតិ

ខេត្តបាត់ដំបង​៖ សមត្ថកិច្ចនគរ​បាលបានឃាត់មនុស្សជាមេខ្យល់ចំនួន ០២នាក់និងពលករចំនួន ១៧នាក់​ ឆ្លងដែនដោយខុស​ច្បាប់

​បាត់ដំបង​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​និង​ស្រុក​កំ​រៀង​ បាន​ធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ថៃ​ ចំនួន​០២​លើក​ ឃាត់ខ្លួន​មេខ្យល់​ចំនួន​០៤​នាក់​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ និង​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៣​នាក់​ ស្រី​៣​នាក់​ធ្វើការ​អប់រំ​ ។​

​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ធ្វើ​នៅ​ចំណុច​កងអនុសេនាតូច​លេខ​៣​ ចំណុះ​ផ្នែក​សឹក​រង​ស្រុក​ភ្នំព្រឹក​ ស្ថិត​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ វេលា​ម៉ោង​០៥​និង​៥៥​នាទី​ ដោយ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ សហការ​ជាមួយ​កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៨១៩​ និង​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ភ្នំព្រឹក​ បាន​ទទួល​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​ ចំនួន​ ១៩​នាក់​ ស្រី​ ០១​នាក់​ និង​បាន​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ កម្រិត​១​ វិទ្យាល័យ​ពេជ្រ​ចិន្ដា​ ស្រុ​ភ្នំព្រឹក​។​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើការ​សាកសួរ​ពលករ​ ទាំង​១៩​នាក់​ខាងលើ​រួច​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០១​នាក់​ឈ្មោះ​ ផូ​ ផាត​ ហៅ​ តៃ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​សាមគ្គី​ ឃុំ​ព្រែក​ព្នៅ​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ពាក់ព័ន្ធ​ករណី​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​ ។​

ឆ្លង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ ផូ​ ផាត​ ហៅ​ តៃ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ និង​មានការ​អនុញ្ញាត​ផ្នែក​នីតិវិធី​ពី​ ឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​និង​០០​នាទី​ នៅ​ចំណុច​ភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ កម្លាំង​នគរបាល​ស្រុក​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ទៀត​ឈ្មោះ​ សា​ ផាត​ ភេទ​ស្រី​ អាយុ​ ៦៤​ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​

នៅ​ថ្ងៃ​ដដែល​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ សមត្ថកិច្ច​ចម្រុះ​ប្រចាំ​នៅ​គោលដៅ​តាម​ផ្លូវជាតិ​លេខ​៥៩​ ក្នុងភូមិ​ស្វាយ​វែង​ ឃុំ​កំ​រៀង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ បាន​ប្រគល់​ពលករ​ចំនួន​០៤​នាក់​ ស្រី​០២​នាក់​ និង​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ម៉ូតូ​០២​ គ្រឿង​ ប្រគល់​មក​ឱ្យ​ជំនាញ​ដើម្បី​ស្រាវជ្រាវ​បន្ត​។​

សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អប់រំ​ពលករ​បំរុង​នឹង​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​ ០៤​នាក់​ ១.​ឈ្មោះ​ ក្រឹ​ង​ ឆេ​ង​ហ៊ា​ង​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ២.​ឈ្មោះ​ ចាន់​ វិ​ច្ច​រ៉ា​ ហោ​ ម៉ៅ​ ភេទ​ស្រី​ អាយុ​ ១៨​ឆ្នាំ​ ៣.​ឈ្មោះ​ ស៊ី​ម​ យ៉េ​ភេទ​ស្រី​ អាយុ​ ១៩​ឆ្នាំ​ អ្នក​ទាំង​បី​រស់នៅ​ភូមិ​កំពង់​រាប​ ឃុំ​កំពង់​រាប​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ និង​៤.​ឈ្មោះ​ ជុន​ ជីវៈ​ តាម​រយៈ​មេខ្យល់​នាំ​ចេញ​មនុស្ស​ខុសច្បាប់​ចំនួន​ ២​នាក់​ ១.​ឈ្មោះ​ ហ៊ុន​ យ៉ា​ត​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ និង​២.​ឈ្មោះ​ ហែម​ សុផល​ ហៅ​ ប្រុ​ញ​ ភេទ​ប្រុស​ អាយុ​ ៥៥​ឆ្នាំ​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

​ករណី​ខាងលើ​នេះ​ កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ​៕

ប្រភព៖​​​​​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មតិយោបល់