ពន្លឺព្រះអាទិត្យពណ៌មាស បានចែងចាំងមកលើប្រាសាទអង្គរវត្ត ពិសេសឆ្លុះស្រមោលតាមចម្រឹងបង្អួចប្រាសាទ បង្កើតជាភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀត។ ទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិចនៅប្រាសាទអង្គរវត្ត គឺជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ហើយកាន់តែពិសេសនិងទាក់ទាញទៀតនោះ គឺព្រឹត្តិការណ៍ថ្ងៃរះលើកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលតែងកើតមានពីរដងក្នុងមួយឆ្នាំ៕
សូមអញ្ជើញទស្សនាទិដ្ឋភពថ្ងៃលិចដ៏ស្រស់ស្អាត នៅប្រាសាទអង្គរវត្តដូចតទៅ
មតិយោបល់