ព័ត៌មានជាតិ

ឥណ្ឌារកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៣,៨៩០នាក់ស្លាប់, ឆ្លង ៣២៦,០៩៨នាក់

 

(ញូដេលី)៖ អត្រាអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែលនៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៣,៨៩០នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ហើយក្នុងរយៈពេលដូចគ្នាអ្នកឆ្លងជំងឺនេះ ៣២៦,០៩៨នាក់ ត្រូវបានរាយការណ៍ ផងដែរ។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៤៣២,៨៩៨លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦៦,២០៧នាក់ និងជាសះស្បើយឡើងវិញជាង ២០លាននាក់ ខណៈអ្នកជំងឺ ៣.៦៧លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គឺឥណ្ឌាសម្រេចបានជាង ១៨លាននាក់ហើយ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ៕

Xinhua៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១

 

មតិយោបល់