ផលិតផលក្នុងស្រុកសរុប(GDP) របស់ចក្រភពអង់គ្លេស នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣ បានកើនឡើង ០,៧ភាគរយ បើធៀបនឹងត្រីមាសទី៣។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិនៅថ្ងៃអង្គារម្សិលមិញ។

ផលិតផលក្នុងស្រុកសរុប ពេញមួយឆ្នាំបានកើនឡើង ១,៩ភាគរយ កាលពីឆ្នាំមុន ដែលនេះជាការកើនឡើងមួយល្អសម្រាប់អង់គ្លេសចាប់តាំងពីឆ្នាំ ២០០៧មក។ លទ្ធផលនៃវិស័យកសិកម្មនៅក្នុងត្រីមាសទី៤ បានកើនឡើង ០,៥ភាគរយ ធៀបនឹងត្រីមាសទី៣ ខណៈដែលទិន្នផលឧស្សាហកម្មផលិតកម្ម និងសេវាកម្មបានកើនឡើង ០,៧និង ០,៨ភាគរយ តែគួរឲ្យស្ដាយ ព្រោះថាវិស័យសំណង់ថយចុះ ០,៣ភាគរយ។
អ្នកសេដ្ឋកិច្ចរបស់ដ៏ល្បីរបស់អង់គ្លេសបាននិយាយថា បើទោះបីជាយ៉ាងនេះក្ដី សេដ្ឋកិច្ចរបស់អង់គ្លេសនៅស្ថិតនៅក្នុងកម្រិតមួយល្អជាង បណ្ដាលប្រទេសសេដ្ឋកិច្ចធំៗ៕
មតិយោបល់