ព័ត៌មានជាតិ

មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យកងទ័ពជួរមុខ ទិសទី១បន្ទាយមានជ័យ ចុះយកសំណាក តំបន់ក្រហមក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យទ័ពជួរមុខ ទិសទី១ បន្ទាយមានជ័យ សហការណ៍ជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចុះយកសំណាក ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ក្នុងតំបន់ក្រហមបិទខ្ទប់ ក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរដល់ក្រុមគ្រូពេទ្យកងទ័ពជួរមុខ ដែលខិតខំបំពេញភារកិច្ចតាមបទបញ្ជា ថ្នាក់លើ ដោយមិនគិតការលំបាកឬនឿយហត់ឡើយ ចូលរួមពន្លឿនការយកសំណាក ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហវនេះ ជាពិសេសសូមឣោយបងប្អូនជាក្រុមគ្រូពេទ្យជួរមុខ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងកំឡុងពេលប្រតិបត្តិការ ឣនុវត្តន៍បច្ចេកទេសតាមការណែនាំរបស់ជំនាញសុខាភិបាល ការពារកុំឣោយឆ្លងមកដល់ក្រុមគ្រូពេទ្យកងទ័ពជួរមុខយើង ព្រោះថាក្នុងកាលៈទេសៈដ៏លំបាកនេះ កងទ័ពអាវសជួរមុខ គឺបានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យកងទ័ព ទិសទី១បន្ទាយមានជ័យ បានប្តូរឯកសណ្ឋានពណ៌សរួមមាន៖ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យសរុបចំនួន២៩នាក់ សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាសំណូមពរគណៈបញ្ជាការឯកភាពខេត្ត និងមេបញ្ជាការយោធភូមិភាគទី៥៕

មតិយោបល់