ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងកំពង់ចាមបានបង្ក្រាបNet24H តែមិនបង្ក្រាបឆ្នោត

កំពង់ចាមៈ នៅលា្ងចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ សមត្ថកិច្ចក្រុងកំពង់ចាម បានចុះបង្ក្រាបទីតាំងចាក់បាល់តាមOnline ដែលមានឈ្មោះថា 79Net២៤ម៉ោងដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលសិត្ថនៅក្នុងភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រោយការដឹកនាំ និងបញ្ចារពីព្រះរាជអាជ្ងារងអមតុលាខេត្តកំពង់ចាម លោក រៀល សុភិន និងលោក ចាន់ ហោ នាយរងការិយាល័យព្រណ្មទណ្ឌកំរិតធ្ងន់ សហការជាកម្លាំងក្រុងកំពង់ចាមចុះឆែរឆេរផ្ទះមួយល្វែង របស់ម្ចាស់ឈ្មោះ លីម ទ្រី ដែលមានបើកអាជីវកម្មអ៊ីនធឺណេត ដែលមានឈ្មោះ79Net 24ម៉ោង ហើយបង្កប់ល្បែងភ្នាល់បាល់តាមOnline ធ្វើឲ្យក្មេងៗសិស្សសាលាគេចរៀនមកលេងនៅទីនេះ។

សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនដូចជា ប្រាក់៥២១$ ប្រាក់រៀល១៩ម៉ឺន កុំព្យូទ័រ១៣គ្រឿង ទូរទស្សន៍១គ្រឿង។ បច្ចប្បន្នសមត្ថកិច្ចយកទៅរក្សារនៅអធិការក្រុង និងបានផ្អាកអាជីវកម្មបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការសាកសួរ និងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។

ទោះជាយ៉ាងណាក្តីសមត្ថកិច្ចបានចុះបង្ក្រាបល្បែងភ្នាក់បាល់តាមonline ពិតប្រាកដមែន ប៉ុន្តែគេឃើញមានល្បែងឆ្នោតពេញក្រុងកំពង់ចាម មិនដែលឃើញសមត្ថកិច្ចហ៊ានចុះបង្ក្រាបឡើយ ជាក់ស្តែងដូចនៅក្នុងផ្សារធំកំពង់ចាម ក្រោយសាលមហោស្រពបើកយ៉ាងណាធិបតេយ្យដោយគ្មានញញើតអាជ្ថាធរឡើយ ប្រហែលជាត្រូវរូវគ្នាឬក៏បានផលប្រយោជន៍ហើយមើលទៅបានជាសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបបែបនេះ៕

photo_2016-10-20_20-19-15photo_2016-10-20_20-19-18photo_2016-10-20_20-19-20photo_2016-10-20_20-19-22photo_2016-10-20_20-19-23photo_2016-10-20_20-19-25photo_2016-10-20_20-19-27

មតិយោបល់