នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យ របស់កងពលតូចអន្តរាគមន៍លេខ១ បានបន្តសហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មិញលនេះ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ បានសហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែ១ ទួលសង្កែ២ គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចំនួន ៧១៣៤ នាក់៕
មតិយោបល់