(កៀវ)៖ សមាជិកសភាជាន់ខ្ពស់រុស្ស៉ី លោក វីយ៉ាឆេសស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុង សម្របសម្រួលប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះត្រូវបានលោកផ្ទាល់ថាចាត់ទុកថាសហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់ នៅក្នុងសកម្មភាពយោធាប្រឆាំងរុស្ស៉ី។
ថ្លែងនៅក្នុងសារមួយបង្ហោះលើឆាណែល Telegram នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក Volodin ដែលជាប្រធានសភាជាន់ទាបរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការសម្របសម្រួលប្រតិបត្តិការយោធា ដែលនេះជាការចូលរួមដោយផ្ទាល់ក្នុងសកម្មភាព យោធាប្រឆាំងនឹងប្រទេសរបស់យើង»។
លោក Volodin មិនបានផ្ដល់ភស្តុតាង ឬព័ត៌មានលម្អិតអ្វីបន្ថែមលើសពីនេះទេ ប៉ុន្តែការអត្ថាធិប្បាយខាងលើរបស់លោកកើតមានឡើង បន្ទាប់ពី មានសេចក្ដីរាយការណ៍ថាចារកម្មអាមេរិកបានផ្ដល់ព័ត៌មានសម្ងាត់ ដើម្បីជួយអ៊ុយក្រែនសម្លាប់ឧត្តមសេនីយ៍រុស្ស៉ីជាច្រើននាក់ នៅក្នុងសង្រ្គាម អ៊ុយក្រែន។ មន្ទីរបញ្ចកោណច្រានចោលការអះអាងបែបនេះ ដោយបញ្ជាក់ថាខ្លួនពិតជាបានចែករំលែកព័ត៌មានសម្ងាត់មែន តែអ៊ុយក្រែន គឺជាអ្នកសម្រេចចិត្ត និងធ្វើសកម្មភាពដោយខ្លួនឯង៕
ប្រភព៖ Reuters
មតិយោបល់