ព័ត៌មានជាតិ

ត្រូវប្តីបង្ខំរួមរ័ក្ស ដោយទប់មិនជាប់ មកប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍

ភ្នំពេញ: ស្ត្រីម្នាក់ ត្រូវបានប្តីរបស់ខ្លួន បង្ខំរួមរ័ក្សជារៀងរាល់យប់ ហើយថែមទាំងបាន គំរាមរកសម្លាប់រូបនាង ទៀតផង។ ស្ត្រីដែលជាប្រពន្ធ បានលឺដូចនេះ ក៏បានមកប្តឹងសមត្ថកិច្ច ប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ឱ្យជួយអន្តរាគមន៍តែម្តង កាលពីម៉ោង០៦និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ។

ស្ត្រីខាងលើ មានឈ្មោះ ឆ.ម.ល.ន អាយុ ២៩ឆ្នាំ មុខរបរកម្មការីនីរោងចក្រ។ រឺឯប្តីមានឈ្មោះ សាំង អាយុ ២៦ឆ្នាំ ជាងសំណង់ មានស្រុកកំណើតនៅ ស្រុកកំចាយមា ខេត្តព្រៃវែង បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់ក្នុងការដ្ឋានសំណង់ មួយកន្លែង ជាប់ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ។

ប្រភពពីស្ត្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា រូបនាង និងប្តី បានស្រលាញ់គ្នា តាមរយៈការស្រឡំលេខទូរស័ព្ទ ដោយមានការទំនាក់នងគ្នា បានជាងមួយខែ ក្រោយមក ក៏បានណាត់ជួបគ្នានៅផ្ទះជួលប្អូនស្រីរបស់គេ ហើយក៏បានដេកនៅទីនោះមួយយប់ ក្រោយមកបុរស ដែលត្រូវជាប្តី បានមកចាប់នារីរួមភេទ បានចំនួន ២ដង ទៀត។

លុះព្រឹកឡើង នារីរងគ្រោះខាងលើ បានហៅបុរសខាងលើនេះ ឱ្យទៅជួបឪពុកម្តាយរបស់នាង នៅឯស្រុកកំណើត ហើយបុរសរូបនេះ បាននិយាយប្រាប់ថា ខ្លួនពុំមានឪពុកម្តាយទេ ហើយក៏ពុំមានប្រាក់កាស សម្រាប់រៀបការដែរ ដោយសារតែរូបគេស្រលាញ់នាងខ្លាំងពេក ដូច្នេះ សូមឱ្យឪពុកម្តាយខាងស្រី ជួយរៀបចំពួកគេ ឱ្យបានទៅជាប្តីប្រពន្ធផង។ ក្រោយមកឪពុកម្តាយខាងស្រី បានយល់ព្រម ហើយបានរៀបចំសែនព្រេន ឱ្យពួកគេទាំង ២នាក់ ក្លាយទៅជាប្តីប្រពន្ធស្របច្បាប់។

នារីរងគ្រោះ បានបន្តទៀតថា ក្រោយពីពួកគេទាំង ២នាក់ បានក្លាយទៅជាប្តីប្រពន្ធហើយនោះ ពួកគេបាននាំគ្នាមកភ្នំពេញ ដើម្បីធ្វើការងារប្រកបមុខរបរវិញ។ នារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា រូបនាងបានរស់នៅជាមួយគ្នា បាន ៨ខែ មកហើយ ដោយគិតចាប់តាំងពីថ្ងៃចាប់ដៃគ្នាមក ហើយបុរសជាប្តី ថែមទាំងបានរករឿង និងវាយធ្វើបាបរូបនាង ជារៀងរាល់ថ្ងៃ ជាពិសេសទៅទៀត នៅពេលយប់ ប្តីរបស់នាង តែងតែបង្ខំឱ្យរូបនាង រួមភេទជាមួយរូបគេ ក្នុងមួយយប់ម្តង ទោះបីជានាងឈឺ ក៏ដោយ ហើយពេលរួមភេទម្តងៗ តែងតែធ្វើបាបនាង បានវ៉ៃទះកំភ្លៀង ហើយបានធ្វើឱ្យរូបនាង ស្ទើរស្លាប់ស្ទើរស់។

លុះព្រឹកកើតហេតុ រូបនាងបានរៀបចំស្លៀកពាក់ ចេញទៅធ្វើការដូចសពដង ពេលនោះស្រាប់តែបុរសជាប្តី បានមកឃាត់រូបនាង មិនឱ្យចេញទៅធ្វើការទេ ដោយឱ្យរូបនាង នៅបំរើខ្លួន។ ពេលនោះ រូបនាងបាននិយាយថា ឈប់មិនបានទេ ព្រោះអី មេក្រុម មិនអនុញ្ញាតិ ច្បាប់ឈប់ឡើយ នៅពេលដែលប្រពន្ធ បាននិយាយរួច បុរសជាប្តី បានខឹងយ៉ាងខ្លាំង ហើយបានមកទះកំភ្លៀងនាង ថែមទាំងបានចាប់ដៃស្តាំនាងមួល ធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង។

ក្រោយមករូបនាង ក៏បានចេញពីផ្ទះ ហើយបានហៅម៉ូតុឌុប ជិះទៅរោងចក្រ ពេលទៅដល់រោងចក្រ នារីរងគ្រោះ បានឱ្យសន្តិសុខជួយឌុបនាង មកដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាល គីឡូម៉ែត្រលេខ៦ ឱ្យជួយអន្តរាគមន៍៕

photo_2016-04-25_15-53-25

មតិយោបល់