ព័ត៌មានជាតិ

Man UTD ដាក់តម្លៃខ្លួន Matic ១០លានផោនប៉ុន្តែមានតែ Roma ប៉ុណ្ណោះដែលកំពុងចង់បាន

 

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត Calcio Mercato នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបបិសាចក្រហម Man UTD បានដាក់តម្លៃខ្លួនរបស់កីឡាករសែប៊ី Namanja Matic ដល់ទៅ១០លានផោន
ទាំងដែលកីឡាកររូបនេះមានវ័យជ្រេបន្តិចទៅហើយក្តី។

ក្លឹបត្រូវបានគេមើលឃើញថាមានបំណងចង់បានលុយត្រឡប់មកវិញខ្លះពីកីឡាករវ័យ៣២ឆ្នាំរូបនេះឲ្យបាននៅរដូវក្តៅនេះមុនពេលដែលកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ទៅរហូតទៅដល់
ពេល២ឆ្នាំទៀត។

មកដល់ពេលនេះមានតែក្លឹប Roma ប៉ុណ្ណោះដែលនឹងអាចពិចារណាក្នុងការផ្ទេរនេះពីព្រោះថាកីឡាកររូបនេះនឹងអាចផ្ទេរទៅជួបជាមួយនឹងគ្រូបង្វឹកចាស់របស់ខ្លួនគឺលោក
Jose Mourinho បានវិញផងដែរ៕

 

មតិយោបល់