បរទេស៖ មួយរយៈចុងក្រោយនេះកីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្បាញ Traore ដែលត្រូវបានគេដឹងថាបានជាប់គាំងបញ្ហាកុងត្រាថ្មីជាមួយនឹង
ក្លឹបមកដល់ពេលនេះប៉ុន្តែនៅពេលនេះកំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបន្តកុងត្រាថ្មីនៅទឹកដី Molineux
របស់ក្លឹប Wolves។
គួរឲ្យដឹងដែរថាកីឡាករ Adam Traore មានជម្រើសក្នុងការចាកចេញស្ទើរគ្រប់ទីកន្លែងបូករួមទាំង Man UTD, Liverpool
និង Barcelona ផងប៉ុន្តែនៅពេលដែលកុងត្រាថ្មីត្រូវបានធ្វើរួចមានន័យថាគាត់នឹងអាចមានតម្លៃខ្លួនយ៉ាងច្រើនមួយជាមិនខាន។
ទោះបីជាយ៉ាងណាក្តីកីឡាករវ័យ២៥ឆ្នាំរូបនេះបច្ចុប្បន្នមានកុងត្រាមិនដល់ឆ្នាំ២០២៣ឡើយប៉ុន្តែក្លឹប Wolves មានបំណងចង់បន្តកុងត្រា
ឲ្យគាត់ក្នុងរយៈពេលវែងបន្ថែមទៀតខណៈដែល Liverpool និង Barcelona នៅតែមិនទាន់បញ្ឈប់សាកល្បងទំនាក់ទំនងគាត់
នៅឡើយនោះ៕
មតិយោបល់