(ឡុងដ៍)៖ ការសិក្សាស្រាវជា្រវថ្មីមួយបានរកឃើញថាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអង់គ្លេស AstraZeneca មានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ក្រោយការចាក់វ៉ាក់សាំង២ដូស។
បើតាមការសិក្សាថ្មីខាងលើរបស់ទីភ្នាក់ងារសុខាភិបាលសាធារណៈអង់គ្លេស (PHE) វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព៨៨ភាគរយប្រឆាំងនឹង វីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ២សប្ដាហ៍ក្រោយការចាក់វ៉ាក់សាំងដូសទី២ ខណៈវ៉ាក់សាំង AstraZeneca វិញមានប្រសិទ្ធភាព៦០ភាគរយ។ ប៉ុន្តែវ៉ាក់សាំងទាំង២ ក៏ត្រូវបានគេរកឃើញផងដែរថាមានប្រសិទ្ធភាពត្រឹមតែ ៣៣ភាគរយ ក្រោយចាក់ដូសទី១៕
Reuters ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១
មតិយោបល់