លោក Nasser Al Khelaifi ប្រធានក្លឹប Paris Saint Germain បាននិយាយកាលពីពេលថ្មីៗនេះថា ១០០% ខ្សែប្រយុទ្ធ Kylian Mbappe នឹងលេងបន្តឲ្យក្លឹបលោកនៅរដូវកាលក្រោយ។
លោក Nasser បាននិយាយថា៖” Mbappe ឥឡូវនេះគេជាកីឡាកររបស់ PSG ហើយគេនឹងបន្តជាកីឡាកររបស់ក្លឹបនេះទៀតនៅរដូវកាលក្រោយ “។
លោកបានបន្តថា៖” ខ្ញុំមិនមានការព្រួយបារម្ភអីទាំងអស់ហ្នឹងរឿងក្លឹបផ្សេងៗចង់បានគេ។ ព្រោះគេជាកីឡាករបារាំង ហើយក៏ជាកីឡាកររបស់ក្លឹបបារាំង PSG យើងនេះដែរ។ គេនៅមានកុងត្រាជាយើងអញ្ចឹង១០០% គេនឹងនៅបន្តជាមួយយើង “។
Mbappe ត្រូវបានក្លឹបធំៗជាច្រើនដូចជាក្លឹប Manchester City ក្លឹប Barcelona និងក្លឹប Real Madrid ជាដើមទាក់ទងចង់បានសម្រាប់រដូវកាលក្ដៅខាងមុខ ខណៈដែរកីឡាករនេះនឹងដាច់កុងត្រាជាមួយ PSG នឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕
ប្រភព៖ CSB SPORTS
មតិយោបល់