ព័ត៌មានជាតិ

កំពង់ស្ពឺ​ ៖​ ករណីរថយន្ត​ដឹកកម្មករ​ កម្មការិនី​ រ៉េចង្កូតទៅបុកដើមឈើ បណ្ដាល​ឱ្យ​រងរបួស​មនុស្ស​ជាច្រើន​នាក់​ សមត្ថកិច្ច​នគរបាល​កំពុងជួយសង្រ្គោះ​

ពត៌មាន​បឋម​ !
ករណីរថយន្ត​ដឹកកម្មករ​ កម្មការិនី​ រ៉េចង្កូតទៅបុកដើមឈើ នៅចំណុច​ភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ បណ្ដាល​ឱ្យ​រងរបួស​មនុស្ស​ជាច្រើន​នាក់​ សមត្ថកិច្ច​នគរបាល​កំពុងជួយសង្រ្គោះ​
​ កំពង់ស្ពឺ​ ៖​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោ​យខ្លួនឯង​ កាលពីថ្ងៃទី​ 02.06.2021 វេលា​ម៉ោង​06.00​ នាទីព្រឹក នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បា​រច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ បង្កឡេីង​រថយន្តដឹកកម្មករ​01​គ្រឿង​ (​ មិនដឹងចំនួនអ្នកជិះលេីរថយន្ដ​ ..) ម៉ាកហ៉ី​យ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកប​រដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ22ឆ្នាំ នៅ​ភូមិត្បែ​ង ឃុំរុងរឿង ស្រុកថ្ពង ដោយធ្វេីដំណេីរ​ពីទិ​សខា​ង​ជើងទៅទិសខាងត្បូង លុះដល់ចំណុចខា​ង​លើបាន​រ៉េចង្កូតទៅបុកដើមឈើ​ មូលហេតុ​ :​ ជាក់​លាក់​ មិនទាន់​ច្បាស់​ ។
តាមការបញ្ជាក់​ពីកម្លាំងនគរបាលក្រោយទទួលបា​នព័ត៌មាន​ ជំនាញ​បានចុះទៅកាន់គោលដៅនិងបានជួយសង្រ្គោះបន្ទាន់​ ក្នុងនោះ​ កម្មករ​ កម្មការិនី​ រងរបួ​ស​មានចំនួន​ ២១នាក់​ ស្រី​ ០៩​ នាក់​ ក្នុងនោះ​របួសធ្ង​ន់​ចំនួន​ ០៦​ នាក់ស្រី កម្លាំង​នគរបាល​កំពុងបន្តជួ​យ​ជនរងគ្រោះផ្សេងទៀត​។
បច្ចុប្បន្ន​ជនរងគ្រោះ​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ម​ន្ទីរពេទ្យ​ឯកជន​ និងមន្ទីរ​ពេទ្យ​បង្អែក​ស្រុកឧដុង្គ​។

មតិយោបល់