ស្វាយរៀងៈ កាលពីវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និង ម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៣១៤D ស្ថិតភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1O-7446 បើកបរដោយឈ្មោះ ប៉ែន សារិន ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប (របួសធ្ងន់) ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១D ៧៤៩៥ បើកបរដោយឈ្មោះ ប្រុស ខេង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង(របួសស្រាល) ទិសដៅបញ្ច្រាស់គ្នា រួមដំណើរដោយឈ្មោះ រឹម ប៉េងភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល)។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រសូត្រ ដើម្បីដោះស្រាយគ្នាពេលក្រោយ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរ៕



មតិយោបល់