ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តួខ្មោចនាងនុត ក្នុងរឿង «ដើមចេកជ្វា» ស្រាប់តែពញ៉ាក់អារម្មណ៍មហាជនក្នុងកម្មវិធីមួយ ក្រោយបាត់មុខមួយរយៈ

 

(ភ្នំពេញ)៖ ពិតណាស់ បងប្អូនខ្មែរភាគច្រើនសុទ្ធតែបានទស្សនារឿងខ្មោចដ៏ល្បីមួយរបស់ខ្មែរ គឺរឿង «ដើមចេកជ្វា» ខណៈតួអង្គខ្មោចក្នុងរឿងនោះ គឺនាងនុត បានធ្វើឲ្យទស្សនិកជនមិនតិចទេ មានអារម្មណ៍ព្រឺព្រួចពេលនាងចូលតួអង្គសម្តែង ដែលធ្វើឲ្យរឿងនោះល្បីយ៉ាងខ្លាំងកាលពីកំឡុង១០ឆ្នាំមុន។

យ៉ាងណាមិញ នៅពេលថ្មីៗនេះតួអង្គនាងនុត ស្រាប់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាច្រើន ក្រោយពីលេចមុខសារជាថ្មីនៅក្នុងកម្មវិធី «3Fun» ដែលជាកម្មវិធី Talk Show មួយដ៏ល្បីប្រចាំប្រទេសកម្ពុជា និងធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រអ្នកនាងមានការភ្ញាក់ផ្អើលជុំវិញសមត្ថភាពសម្តែង និងរូបសម្រស់របស់អ្នកនាងដែលនៅតែក្មេង និងមានទេពកោសល្យសម្តែងជាតួអង្គខ្មោចប្រកបដោយជំនាញតែម្តង។

សូមបញ្ជាក់ថា តួអង្គនាងនុត ដែលមានឈ្មោះពិតថា សាំងភស្តា ក្រៅតែពីទេពកោសល្យសម្តែង អ្នកនាងក៏ជានាដ្តការីរបាំមួយរូបដ៏មានជំនាញបុិនប្រសប់ក្នុងរង្វង់សិល្ប:ផងដែរ។ យ៉ាងណាមិញ ក្រោយពីបានឃ្លាតចាកពីវិស័យសិល្ប:អស់រយ:ពេលជាយូរឆ្នាំមក អ្នកនាង សាំងភស្តា (តួអង្គនាងនុត ក្នុងរឿងដើមចេកជ្វា) ក៏បានរៀបអាពាហ៍ពិពាហ៍ និងកសាងជីវិតគូរប្រកបដោយសុភមង្គលជាមួយស្វាមី និងកូនៗរបស់អ្នកនាងផងដែរ៕

មតិយោបល់