ព័ត៌មានជាតិ

អ្នក​ចាំទី Gianluigi Buffon នឹង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយនឹង Juventus

​ក្លិប​សេះបង្កង់ Juventus ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​ការបន្ត កិច្ចសន្យា​ថ្មី​ជាមួយ​អ្នកចាំទី Gianluigi Buffon ។​
​អ្នកចាំទី​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ត្រូវបាន​គេ​ជឿជាក់ថា បាន​ធ្វើការ​ចរចារ​ជាមួយ​ក្លិប​លើ​លក្ខណ្ឌ​នៃ​កិច្ចសន្យាថ្មីនេះ​ខណៈ​ដែល​កិច្ចសន្យា​ចាស់​របស់​គេ​នឹងត្រូវ​
​ផុតកំណត់​នៅពេល​ចប់​រដូវ​កាល ។​យោងតាម​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន​ចុះផ្សាយ​ថា Buffon នឹង​ចុះ​កិច្ចសន្យា​បន្ត កុងត្រា​ថ្មី​ជាមួយ​ក្លិប​ដែល​មាន​រយៈពេល​រហូត​ដល់​ឆ្នាំ​២០១៧ ។​គួរបញ្ជាក់​ថា Buffon បាន​បង្ហាញ​ខ្លួន​ជាង​៥០០​ប្រកួត​រួចមក​ហើយ​ឲ្យ Juventus ចាប់​តាំង ពី​ផ្លាស់​មក​ក្លិប​នេះ​ក្នុង​ឆ្នាំ ២០០១ ៕​
Gianluigi Buffon

មតិយោបល់