បុរសសញ្ជាតិហូឡង់ នឹងទទួលបានឱកាសដឹកនាំបន្តទៀតនៅ Camp Nou ទោះ បីរូបលោកធ្វើមិនសូវបានល្អសម្រាប់ឆ្នាំដំបូងក៏ដោយ។
ប្រធានក្លិប Barcelona លោក Joan Laporta បានចេញមកបញ្ជាក់ថា លោក Ronald Koeman នឹងបន្ត ការងាររបស់ខ្លួនជាអ្នកចាត់ការ ដដែលនៅរដូវកាល ២០២១-២០២២ ខាងមុខ។
Koeman ទើបឆ្លងកាត់រដូកាលដំបូងដ៏លំបាកនៅទឹកដី Camp Nou ក្រោយស្នងតំណែងពីលោក Quique Setien នារដូវកាលមុន។
Barca ធ្វើ មិនបានល្អទាំង La Liga និង Champions League នារដូវកាលកន្លងទៅហើយមានសំណួរជាច្រើនបានចោទសួរលើអនាគតគ្រូបង្វឹកសញ្ជាតិហូឡង់ខាងលើដែលស្ថិតក្នុងភាពមិនច្បាស់លាស់។ ប៉ុន្តែពេលនេះ ត្រូវបានផ្ដល់ទំនុកចិត្តពីសំណាក់ប្រធានក្លិប Laporta ហើយ។
កាលពីពេលថ្មីៗកន្លងទៅលោកប្រធានក្លិបថ្មី Laporta ក៏ បានជួបពិភាក្សាជាមួយបង្វឹកវ័យ ៥៨ ឆ្នាំរូបនេះអំពីលទ្ធផលមិនល្អជាពិសេសការ បូតពិន្ទុទៅ Levante និងការចាញ់ Granada ជាដើមហើយក៏បានស្ដាប់ផែនការជាច្រើនរបស់លោក Koeman សម្រាប់រដូវកាលបន្ទាប់។
ប្រភព៖ CSB SPORTS
មតិយោបល់