ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អីយ៉ាស់! ស្វាមីរបស់ Gale ទិញរថយន្តថ្មីជូនភ្លែត ខណៈប្រពន្ធជិតសម្រាលកូន

 

(ថៃ)៖ ពិតជាមានក្តីសុខណាស់ ក្រោយរៀបការជាប្តីប្រពន្ធនឹងគ្នាតារាស្រី Gate Rada និងលោក Man Karin បានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ ជាពិសេស នៅពេលនេះ Gale កពុងតែមានផ្ទៃពោះ ស្រាប់តែទទួលបានកាដូពិសេសមួយពីស្វាមីជាទីស្រឡាញ់ គឺរថយន្តសេរីទំនើបទើបនឹងទិញ។

 

កាន់តែមានក្ដីសុខខ្លាំងឡើង សម្រាប់តារាស្រី Gale Rada និងស្វាមីរបស់នាង លោក Man Karin ក្នុងពេលដែលកំពុងតែត្រៀមខ្លួនទទួលសមាជិកថ្មី ដែលកូនសំណព្វចិត្តរបស់អ្នកទាំងពីរ ព្រោះពេលនេះដែរ តារាស្រី Gale កំពុងតែមានផ្ទៃពោះ ជិតសម្រាលកូន ផងដែរ។

ដោយឡែក ក្នុងពេលដែលរឿងដ៏ល្អកាន់តែកៀកចូលមកដល់នោះ លោក Man Karin ដែលជាស្វាមី របស់ Gale បានបង្កភាពភ្ញាក់ផ្អើលចំពោះនាង ដោយបានទិញឡានទំនើបមួយគ្រឿង ដែលជាកាដូដ៏ពិសេសសម្រាប់នាង ទៀតផង ។

យ៉ាងណាមិញ ចំពោះកាដូឡានមួយនេះ ស្វាមីរបស់ Gale មានបំណងចង់ឲ្យនាង និងកូនប្រុសដែលជិតកើតមក បានអង្គុយនៅក្នុងឡានយ៉ាងសុខស្រួល ផងដែរ។ អាចនិយាយបានថា ហេតុការណ៍នេះ មិនបានធ្វើឲ្យ Gale កាន់តែមានរីករាយតែប៉ុណ្ណោះទេ សូម្បីតែហ្វេនៗដែលបានឃើញហើយ ក៏មានអារម្មណ៍រំភើបជំនួសនាង ដែលមានស្វាមីថ្នាក់ថ្នម ស្រលាញ់ និងចេះយកចិត្តទុកដាក់បែបនេះ។

ប្រភព៖ Sanook

 

 

មតិយោបល់