កណ្ដាលៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ចំណុចភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ទំហំ ២៥ម៉ែត្រ×៥០ម៉ែត្រ ធ្វើអំពីជញ្ជាំងថ្ម ដំបូងប្រក់ស័ង្កសីម្ចាស់ផ្ទះមិនទាន់ស្គាល់អត្តសញ្ញាណ (ផ្ទះទុកចោលចាក់សោរយៈពេល ២ខែមកហើយ)។
សម្ភារៈខូចខាតរួមមាន៖ ឆេះផ្ទះល្វែងចំនួន ៣ខ្នង ឆេះអស់ ៥០% នឹងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ។
មូលហេតុ៖ ដោយសារមុខសញ្ញាឈ្មោះ គា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអ្នកដុត ។
ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការ ស្រុកអង្គស្នួលកម្លាំងអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការណ៍សហការជាមួយកម្លាំងប៉ុស្ដិ៍បែកចាន ប្រជាការពារ និងប្រជាពលរដ្ឋ ៦៨នាក់ បានជួយពន្លត់ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿង រថយន្តរបស់អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យចំនួន ២គ្រឿង រថយន្ត អង្គភាព៩១១ចំនួន ១គ្រឿងសរុប ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨រថយន្ត ស្មើនឹង ៤០ម៉ែត្រគូប ទើបរលត់ជាស្ថាពរនៅវេលាម៉ោង ១និង០០នាទី រំលងអធ្រាត្រ។
បញ្ជាក់៖ ក្រោយពេលឆេះ ឈ្មោះ គា នេះ ពេលសម្ថកិច្ចមកដល់ បានឃើញដើរចេញពីកន្លែងកើតហេតុ ទើបឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកតែម្ដង ៕
មតិយោបល់