ព័ត៌មានជាតិ

ប្រធានាធិបតីរុស្សី លោក Vladimir Putin បានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចចរចាសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុន

ប្រធានាធិបតីរុស្សី លោក Vladimir Putin បានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចចរចាសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុន ទោះបីការធ្វើវិសោធនកម្មកាលពីឆ្នាំមុននៃរដ្ឋធម្មនុញ្ញប្រទេស ដែលបានហាមឃាត់ការប្រគល់ឲ្យផ្នែកណាមួយនៃដែនដីរបស់ខ្លួន។

លោក Putin បាននិយាយទៅកាន់ប្រធានទីភ្នាក់ងារព័ត៌មានអនប្តរជាតិ តាមប្រព័ន្ធអ៊ីនធឺណិត អំឡុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ ក្នុងទីក្រុង St. Petersburg។ ប្រទេសជប៉ុន និងរុស្សី នៅមិនទាន់បានចុះហត្ថលេខាលើសន្ធិសសញ្ញាសន្តិភាពជាង៧៥ឆ្នាំមកហើយ បន្ទាប់ពីការបញ្ចប់ សង្គ្រាមលោកលើកទី២ ជាមួយបញ្ហាពាក់ព័ន្ធទៅនិងកោះមួយចំនួនដែលគ្រប់គ្រងដោយរុស្សី នៅមិនទាន់ដោះស្រាយនៅឡើយ។

ប្រភពៈ NHK

 

មតិយោបល់