ព័ត៌មានជាតិ

Asean បានបញ្ជូនបញ្ជីឈ្មោះមន្ត្រីត្រូវតែងតាំងមុខតំណែងបេសកជនពិសេស ប្រចាំសហភាពមីយ៉ាន់ម៉ា របស់អាស៊ាន ទៅកាន់យោធាមីយ៉ាន់ម៉ា

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានបញ្ជូនបញ្ជីឈ្មោះមន្ត្រីត្រូវតែងតាំងមុខតំណែងបេសកជនពិសេស ប្រចាំសហភាពមីយ៉ាន់ម៉ា របស់អាស៊ាន ទៅកាន់យោធាមីយ៉ាន់ម៉ា។

លេខាធិការដ្ឋានអាស៊ាននិយាយថា ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការរបស់ប្លុកនេះ បានធ្វើទស្សនកិច្ច និងបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសកាលពីចុងសប្តាហ៍កន្លងទៅរួមទាំងមេបញ្ជាការយោធា ឧត្តមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing ។

តំណាងអាស៊ានទាំងពីររូប បានពិភាក្សាពីការតែងតាំង និងតួនាទីរបស់បេសកជនពិសេសរបស់អាស៊ានប្រចាំសហភាពមីយ៉ាន់ម៉ា និងបានបង្ហាញបញ្ជីឈ្មោះអ្នកត្រូវតែងតាំង ដែលបានស្នើដោយបណ្តាប្រទេសជាសមាជិករបស់ប្លុកសំរាប់មុខតំណែងនេះ។

ប្រភពៈ NHK

 

មតិយោបល់