ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតដ៏ធំAmazon បានប្រកាសថាក្រុមហ៊ុននឹងជួលបុគ្គលិកថ្មី៣.០០០នាក់ នៅក្នុង ប្រទេសអ៊ីតាលីនៅចុងឆ្នាំនេះ ដោយបន្ថែមជិតមួយភាគបីនៃអ្វីដែលជាប្រតិបត្តិការធំបំផុតមួយនៅអឺរ៉ុប។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមហ៊ុនបាននិយាយថា ការងារពេញម៉ោងថ្មីគឺបន្ថែមទៅលើបុគ្គលិកចំនួន ៩.៥០០ នាក់ដែលក្រុមហ៊ុនមាននៅក្នុងប្រទេសនេះ។ ក្រុមហ៊ុនបាននិយាយថានឹងវិនិយោគទឹកប្រាក់ចំនួនជាង ៣៥០ លានអឺរ៉ូ (៤២៧ លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលថ្មីចំនួន ៣ ។
ប្រភពៈ Xinhua
មតិយោបល់