ព័ត៌មានជាតិ

មេខ្យល់ម្នាក់ប្រុងនាំពលករលួចឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយ កម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១១ កងពលតូចថ្មើរជើងលេខ៥១

(បន្ទាយមានជ័យ) នៅវេលាម៉ោង ៤:៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ ជាពិសេសបានចាត់តាំង កម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។
មេខ្យល់ម្នាក់ ត្រូវបានចាប់ខ្លួននៅចំណុច ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមជាមួយពលករខ្មែរ ចំនួន ១៥នាក់ ប្រុស ៧នាក់ ស្រី ៨នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ត្រូវបានបញ្ជូនទៅ អធិការដ្ឋាននគបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ក្នុងប្រតិបត្តិការនោះ ត្រូវបានដឹកនាំដោយ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ បានដឹកនាំកម្លាំងល្បាត និងសហការជាមួយ នគបាលការពារព្រំដែនគោកលេខ៨១៥ ក្នុងទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ នៅភូមិសាស្ត្រទទួលខុសត្រូវ៕

មតិយោបល់