ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ដេកស្លាប់ បង្កការភ្ញាក់ផ្អើល​ ដល់សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង២៥ នាទី មានករណីខ្យល់គ បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ ដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សាកសពជនរងគ្រោះឈ្មោះ ប្រាជ សាម៉ៃ ភេទស្រី អាយុ៥២ ឆ្នាំ មូលហេតុមានជំងឺប្រចាំកាយ ។

ក្រោយកើតហេ​តុ សមត្ថកិច្ចមូលដ្ឋានបាន ចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីធ្វើកោលស្យវិច្ច័យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន ។ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់