ព័ត៌មានសិល្បៈ និងកម្សាន្ត

កេីតការសង្ស័យ ក្រោយតន់ ច័ន្ទសីម៉ា និងខេមរៈ សិរីមន្ត ធ្វេីការរួមគ្នាលើកដំបូង

 

(ភ្នំពេញ)៖ មហាជនដែលជាអ្នកគាំទ្រតារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀង តន់ ច័ន្ទសីម៉ា កំពុងកេីតការសង្ស័យថា ទំនងជាតារាចម្រៀងប្រុស ខេមរៈ សិរីមន្តចូលក្នុងផលិតកម្ម Galaxy Navatra ហេីយមេីលទៅ?

មូលហេតុដែលគ្រប់គ្នាសង្ស័យនោះ គឺដោយសារតែ តារាចម្រៀងទាំងពីរនៅផលិតកម្មផ្សេងគ្នាសោះ ប៉ុន្តែពេលនេះស្រាប់តែទម្លាយពីសកម្មភាពធ្វេីការងាររួមគ្នាទៅវិញ។ បេីនិយាយទៅ គឺមាននូវរូប ភាព ជា ច្រើន សន្លឹក របស់ តារា ចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថត ជា មួយ និងតារា ចម្រៀង លោក ខេមរៈ សិរីមន្ត ។ តែយ៉ាងណា មិនទាន់មានការបញ្ជាក់ជាផ្លូវការឡេីយ ពីការសង្ស័យរបស់មហាជននេះ ខណៈលោក ខេមរៈ សិរីមន្ត ត្រូវបានគេដឹងថា មិនទាន់មានដំណឹងចប់កុងត្រាជាមួយផលិតកម្មហង្សមាសឡេីយ។

កញ្ញា តន់ ច័ន្ទសីម៉ា បាន សរសេរ លេីហ្វេសប៊ុកថា «ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្ត ជាលើកដំបូង សូមផ្ញើក្ដីនឹករលឹក ដល់ពុកម៉ែ បង ប្អូន ផង បងប្អូនទាយមើលថា សីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?»។

មតិយោបល់