ព័ត៌មានជាតិ

កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី​បានបាញ់កម្ទេច​គ្រាប់​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​ទៅលើ​មូលដ្ឋាន​ដី​

ទីភ្នាក់ងារសារព័ត៌មាន SANA បាន​រាយការណ៍​ថា កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី​បានធ្វើការ​វាយប្រហារ​ទៅលើ​គ្រាប់​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​ទៅលើ​មូលដ្ឋាន​ដី​នៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី Damascus របស់​ប្រទេស​នេះ ដោយបាន​និយាយ​បន្ថែមថា ការវាយប្រហារ​នេះ​ត្រូវបាន​ធ្វើឡើង​ចេញពី​ដែនអាកាស​លី​បង់​។​

​ ​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​ដកស្រង់​សម្តី​ពី​ប្រភព​យោធា​មួយ​ថា «​ការវាយប្រហារ​នៅ​មូលដ្ឋាន​នានា​នៅ​ភាគខាងត្បូង​នៃ​ក្រុង Damascus និង​នៅ​ភាគ​កណ្តាល​ប្រទេស​ស៊ី​រី​បានចាប់ផ្តើម​នៅវេលា​ម៉ោង ២៣:៣៦​នាទី ម៉ោង​ក្នុង​តំបន់ (​ស្រប​ម៉ោង​ជាមួយ​ទីក្រុង​មូ​ស្គូ​)​។ កម្លាំង​ការពារ​ដែនអាកាស​ស៊ី​រី​បាន​បើក​ការបាញ់​ទៅលើ​គោលដៅ​ពីលើ​អាកាស និង​បាន​បាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​»​។​

​ប្រភព​ដដែល​បាន​និយាយ​បន្ថែមថា «​ជា​លទ្ធផល សកម្មភាព​ឈ្លានពាន​របស់​អ៊ីស្រាអែល​បានធ្វើឱ្យ​ខូចខាត​ទ្រព្យ​ត្រឹមតែ​សម្បត្តិ​មួយចំនួន​តែប៉ុណ្ណោះ​»​។​ការរាយការណ៍​នេះ​មិនបាន​បញ្ជាក់​អំពី​ទីតាំង​ដែល​ត្រូវបាន​គេ​កំណត់​គោលដៅ​នោះទេ​។​

​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​ពីមុន​បានកើត​ឡើង​នៅ​ថ្ងៃទី ៥ ខែឧសភា និង​បាន​វាយប្រហារ​ទៅលើ​ទីតាំង​យោធា​នៅ​ភាគ​និរតី​នៃ​ទីក្រុង Latakia​។ យ៉ាងហោចណាស់ មាន​មនុស្សម្នា​ក់បាន​ស្លាប់ និង ៦​នាក់​រងរបួស ដោយ​ក្នុងនោះ​មាន​ទាំង​ម្តាយ និង​កូន​ផង​៕

 

មតិយោបល់