(កូរ៉េ)៖ តារាចម្រៀងល្បីឈ្មោះ CL បានក្លាយជាតារាកូរ៉េដំបូង ដែលលេចមុខសម្ញែងសម្រស់លើក្របមុខទស្សនាវដ្តី «magazine 032c» របស់អាល្លឺម៉ង់។
ទស្សនាវដ្តី «032c» បានចេញពីរឆ្នាំម្តងនៅរាល់រដូវក្តៅនិងរដូវធ្លាក់ព្រិល ត្រូវបានគេស្គាល់ជាទស្សនាវដ្តីសិល្បៈ ដែលផ្តោតលើម៉ូតតន្ត្រីនិងសិល្បៈ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ តារាដែលធ្លាប់បង្ហាញមុខលើក្រប ទស្សនាវដ្តីនេះកន្លងមកមានដូចជា Tom Cruise, Rihanna និង Kristen Stewart។
ទន្ទឹមនឹងនេះ បច្ចុប្បន្ន CL កំពុងត្រៀមខ្លួនវិលវិញជាមួយនឹង អាល់ប៊ុមថ្មីមួយ ហើយនឹងជាផលិតករដ៏សកម្មម្នាក់ក្នុង កម្មវិធី «Super Band 2» របស់ទូរទស្សន៍ JTBC ៕
ប្រភព៖ allkpop
មតិយោបល់