ក្រុមស្រាវជ្រាវនិងតាមដានសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានកត់ត្រាទុក កាលពីសប្ដាហ៍មុន នូវសត្វត្រយងយក្សមួយគូ ត្មាតភ្លើងប្រាំក្បាល (រួមមានកូនមួយក្បាលផង) និងត្មាតផេះពីរក្បាលក្នុងកំឡុងពេលបំពេញកិច្ចការនៅក្នុងតំបន់ជម្រក តាមដងតាមដងទន្លេមេគង្គ ក្បែរដែនជម្រកសត្វព្រៃសំបូរ។ ជាការពិតណាស់ សកម្មភាពតាមដាននិងរាប់ចំនួនសត្វបក្សីសំខាន់ៗទាំងនេះត្រូវរៀបធ្វើឡើងចំនួនបួនលើកជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់កម្មវិធីជំរឿនសត្វបក្សីថ្នាក់ជាតិដែលប្រព្រឹត្តទៅនៅក្នុងគ្រប់តំបន់ការពារធម្មជាតិទូទាំងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថាសត្វបក្សី ដែលបានរៀបខាងលើនេះសុទ្ធសឹងជាប្រភេទសត្វរងគ្រោះថា្នក់ជិតផុតពូជបំផុតក្នុងបញ្ជីក្រហម IUCN។
ប្រភព: WWF
ព័ត៌មានជាតិ
មតិយោបល់