ព័ត៌មានជាតិ

កម្លាំងនគរបាលបង្ក្រាបជាក់ស្ដែងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនដកហូតបាន ៣៨កញ្ចប់តូចធំ

ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវបង្ក្រាបជាក់ស្ដែងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ និងដកហូតបាន ៣៨កញ្ចប់តូចធំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ទី១ឈ្មោះ រូន រ៉សេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៩០៧ ក្រុមទី៦ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី២ឈ្មោះ លី យូសុះ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបកម្មករសំណង់ មានទីលំនៅផ្ទះលេខ៩៦៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ហុង ស្រីកា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ។

ចំពោះសម្ភារ:ដែលជាវត្ថុតាងវិញគឺដកហូតមានក្រាមពណ៌សថ្លាចំនួន ៣៨កញ្ចប់តូច ៦កញ្ចប់តូចជារបស់រូនរ៉សេត។
៣២កញ្ចប់តូចជារបស់ហុងស្រីកា។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៣នាក់ខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់