មជ្ឈមណ្ឌលរញ្ជួយដីជាតិចិនបាននិយាយថា មានគ្រោះរញ្ជួយដីមួយកម្រិត ៥,៨រ៉ិចទ័របានវាយប្រហារខេត្ត Qinghai នៅភាគពាយព្យប្រទេសចិនកាលពីថ្ងៃពុធ។
ការរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤:៤៨នាទីរសៀល ម៉ោងក្នុងស្រុក (08:48 GMT) នៅជិតស្រុក Mannai ក្នុងអាណាខេត្តស្វយ័តហៃស៊ីម៉ុងហ្គោល និងទីបេ ជាមួយចំណុចកណ្តាលនៅជម្រៅ ១០គីឡូម៉ែត្រ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ និងការខូចខាតណាមួយនៅឡើយទេ។
កាលពីខែមុន គ្រោះរញ្ជួយដីមួយដែលមានកម្លាំងខ្លាំងជាងនេះជាមួយនឹងកម្លាំង ៧,៤រ៉ិចទ័របានវាយប្រហារខេត្តនេះ។ គ្រោះរញ្ជួយដីនេះត្រូវបានកត់ត្រាទុកកាលពីថ្ងៃទី ២១ ខែឧសភា នៅជិតស្រុក Mado ក្នុងអាណាខេត្តស្វយ័តហ្គោឡុកទីបេ។ មនុស្សសរុបចំនួន ១៨នាក់បានរងរបួសដោយសារការរញ្ជួយដីនេះ៕
មតិយោបល់