ជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្ដើមដោយការឈ្លោះប្រកែកគ្នា និងការស្រែកយ៉ាងខ្លាំងខុសពីធម្មតាក្នុងរយៈពេលប៉ុន្មាននាទី ក្នុងចំណោមអ្នកសារព័ត៌មានអាមេរិក និងរុស្ស៊ី និងកងកម្លាំងសន្តិសុខ។
អ្នករៀបចំកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធនៅទីក្រុងហ្សឺណែវ បានបើកបន្ទប់ប្រជុំតាមធម្មតាដើម្បីឲ្យក្រុមអ្នកសារព័ត៌មាន មានពេលវេលាពីរបីនាទីសម្រាប់ថត និងសួរសំណួរមុនពេលកិច្ចពិភាក្សាចាប់ផ្ដើម។ ទោះយ៉ាងណា កាលពីថ្ងៃពុធក្រុមសន្តិសុខរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងមន្ត្រីមួយចំនួនដំបូងបានរារាំងអ្នកសារព័ត៌មាន នៅពេលពួកគេព្យាយាមចូលបន្ទប់ប្រជុំដោយបាញ់ស្ព្រាយ។ បន្ទាប់មកមានភាពរញ៉េរញ៉ៃប៉ុន្មាននាទី នៅកន្លែងកើតហេតុនៅខាងក្នុងបន្ទប់ប្រជុំ។
ក្រុមអ្នកសារព័ត៌មានអាមេរិកបានពិពណ៌នាអំពីសន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រុស្ស៊ីចាប់ទាញដៃ និងសំលៀកបំពាក់របស់ពួកគេ ដើម្បីព្យាយាមរារាំងពួកគេមិនឲ្យចូលទៅ។ អ្នកសារព័ត៌មានអាមេរិកបានព្យាយាមប្រជ្រៀតដើរចូល ហើយអ្នកយកព័ត៌មានអាមេរិកម្នាក់ត្រូវបានច្រានផ្ដួលទៅលើដី៕
មតិយោបល់